ឯកឧត្តម ឈិត គឹមយាត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកិច្ចការរៀបចំ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣
នាព្រឹថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ឈិត គឹមយាត ប្រធានស្ដីទីគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) និងជាប្រធានកិច្ចប្រជុំគណៈកម្មាធិការរៀបចំនៃអន្តរសភាអាស៊ានអាយប៉ាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំនៃអន្តរសភាអាស៊ាន ក្នុងឱកាសសភាកម្ពុជាធ្វើជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
កិច្ចប្រជុំបានពិភាក្សា និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចចំនួន២១ មានជាអាទិ៍៖
១.របាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២១-២០២២
២.ការប៉ាន់ស្មានថវិកាឆ្នាំ២០២២-២០២៣
៣.របាយការណ៍លេខាធិការដ្ឋានឆ្នាំ២០២១-២០២២
៤.ការទទួលស្គាល់សភាសហរដ្ឋអាមេរិកជាអ្នកសង្កេតការណ៍នៃអន្តរសភាអាស៊ាន (អាយប៉ា)
៥.ការទទួលស្គាល់សភាហ្ស៊កហ្ស៊ីជាអ្នកសង្កេតការណ៍នៃអន្តរសភាអាស៊ាន (អាយប៉ា)
៦.ការទទួលស្គាល់រដ្ឋសភានេប៉ាល់ជាអ្នកសង្កេតការណ៍នៃអន្តរសភាអាស៊ាន (អាយប៉ា)
៧.ការទទួលស្គាល់សភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ជាអ្នកសង្កេតការណ៍នៃអន្តរសភាអាស៊ាន (អាយប៉ា)
៨.ការបន្តនិងធ្វើវិសោធនកម្មនៃអនុស្សរណៈនៃការយោគយល់គ្នារវាងអាយប៉ា និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដើម្បី “អភិវឌ្ឍសមត្ថភាពរបស់ អាយប៉ាលើបញ្ហាពាក់ព័ន្ធសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន នៅក្នុងវិស័យនានា”
៩.ការបន្តនិងធ្វើវិសោធនកម្មនៃអនុស្សរណៈនៃការយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការរវាងលេខាធិការដ្ឋានអាយប៉ា និងមូលនិធិ Freeland
១០.ការបន្ត និងធ្វើវិសោធនកម្មអនុស្សរណៈនៃការយោគយល់គ្នារវាងអាយប៉ា និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) ស្តីពី “កម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់មន្រ្តីនៃសភាសមាជិកអាយប៉ា”
១១.ការបង្កើតក្រុមការងារពិគ្រោះយោបល់ប្រចាំឆ្នាំ សហការសម្របសម្រួលដោយអាយប៉ា និង PCAsia ដើម្បីលើកកម្ពស់ការចែករំលែកទិន្នន័យ និងចំណេះដឹងប្រកបដោយតម្លាភាព ក្នុងការត្រៀមលក្ខណៈ និងការឆ្លើយតបគ្រាអាសន្នសុខាភិបាល
១២.ការកសាងផែនការយុទ្ធសាស្រ្តអាយប៉ា ២០២៣-២០២៥ ផ្តល់មូលនិធិដោយមូលនិធិកាណាដា សម្រាប់គំនិតផ្តួចផ្តើមក្នុងស្រុក (CFLI) អាស៊ាន
១៣.ការបង្កើតបណ្ណាល័យច្បាប់ឌីជីថលអាយប៉ា
១៤.ការផ្តល់ពានរង្វាន់កិតិ្តយសអាយប៉ាជូនប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិនៃព្រុយណេដារូស្សាឡាម
១៥.ការផ្តល់ពានរង្វាន់កិតិ្តយសអាយប៉ាជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន WAIPA
១៦.ការផ្តល់ពានរង្វាន់កិតិ្តយសអាយប៉ាជូន អតីតអនុប្រធានសភាតំណាងរាស្រ្តហ្វីលីពីន
១៧.ការកោតសរសើរជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានអាយប៉ា
១៨.ការបន្តកិច្ចព្រមព្រៀងការងាររបស់អគ្គលេខាធិការអាយប៉ាក្នុងតំណែង សម្រាប់រយៈពេលបីខែ ចាប់ពីខែតុលាដល់ខែធ្នូ ឆ្នាំ២០២២
១៩.ការកោតសសើរចំពោះការបញ្ចប់ការងាររបស់លោកជំទាវ Nguyen Tuong Van អគ្គលេខាធិការ អាយប៉ា អាណត្តិទីប្រាំ
២០.ការតែងតាំងអគ្គលេខាធិការអាយប៉ាអាណត្តិទីប្រាំមួយ
២១.កាលបរិច្ឆេទ និងទីកន្លែងនៃមហាសន្និបាតអាយប៉ាលើកទី៤៤
សេចក្តីព្រាងសេចក្តីសម្រេចទាំង២១នេះ នឹងយកទៅរាយការណ៍ក្នុងកិច្ចប្រជុំពេញអង្គលើកទី២ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីអនុម័ត។
ប្រភព៖ នាយកដ្ឋានព័ត៌មាន